Hello VOA៖ ការផ្លាស់ប្ដូរផ្នត់គំនិតមិនពុករលួយទាមទារឆន្ទៈបុគ្គលដែលកាន់ខ្ជាប់គោលការណ៍ផ្ទាល់ខ្លួន
អ្នកដឹកនាំយុវជនក្នុងប្រទេសកម្ពុជា លើកឡើងថា ការផ្លាស់ប្ដូរផ្នត់គំនិតរបស់យុវជនពីការងាយប្រព្រឹត្តអំពើពុករលួយ ទៅជាការមិនពុករលួយ ត្រូវការឆន្ទៈបុគ្គលដែលមានមនសិការខ្លាំង និងឱ្យតម្លៃទៅលើគោលការណ៍ផ្ទាល់ខ្លួនក្នុងជីវិតរបស់ពួកគេ។ កញ្ញា លី ស្រីស្រស់ ប្រធានក្រុមអ្នកវិភាគវ័យក្មេង មានប្រសាសន៍ក្នុងកម្មវិធី Hello VOA កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ ២០១៩ ថា៖ «យើងត្រូវការយុវជនបែបហ្នឹង ដើម្បីផ្លាស់ប្ដូរបរិបទផ្នត់គំនិតនៅក្នុងសង្គមមួយនេះ។ ការផ្លាស់ប្ដូរផ្នត់គំនិត វាទាមទារបុគ្គលដែលមានឆន្ទៈខ្ពស់ដែលមិនសម្របតាមអាស្ថានភាពដែលមិនល្អ។ ឧទាហរណ៍ថា បើទោះបីជាយើងចូលស្ទឹងតាមបទ តែបើស្ទឹងបទហ្នឹងវាជារឿងដែលខុស យើងកុំទៅទៅ អាហ្នឹងជារឿងមួយដែលយើងអាចគ្រប់គ្រងបាន»។ (លោកសាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ១១ មេសា ២០១៩)