កម្មវិធីហាត់ការ៉ាតេនៅបារាំងជួយស្ត្រីដែលរងគ្រោះអំពើហិង្សាផ្លូវភេទ
ការដើរហែក្បួនដែលហៅថា Women's March នៅតាមទីក្រុងជាច្រើននៅជុំវិញពិភពលោកកាលពីពាក់កណ្តាលខែមករា បង្ហាញឲ្យឃើញថា ចលនា #Metoo ដែលប្រឆាំងនឹងអំពើហិង្សាផ្លូវភេទ បានទទួលជោគជ័យក្នុងការទាក់ទាញការយកចិត្តទុកដាក់ទៅលើបញ្ហារំលោភសេពសន្ថវៈ និងឧក្រិដ្ឋកម្មផ្លូវភេទផ្សេងៗទៀតមកលើស្ត្រី។ ប៉ុន្តែ អ្នកជំនាញថា នៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើ។ របាយការណ៍មួយរបស់សហភាពអឺរ៉ុប បង្ហាញថា ស្ត្រីម្នាក់ក្នុងចំណោម២០នាក់ ត្រូវបានរំលោភសេពសន្ថវៈនៅអឺរ៉ុប ហើយស្ត្រីជាច្រើននាក់ទៀត មិនបានរាយការណ៍ពីករណីរំលោភសេពសន្ថវៈនេះទេ។ ប៉ុន្តែនៅប្រទេសបារាំងវិញ ម្ចាស់ជ័យលាភីខ្សែក្រវ៉ាត់បីជាន់នៃកីឡាការ៉ាតេ កំពុងបង្រៀនស្ត្រីនៅបារាំង និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ឲ្យព្យាបាលផ្លូវចិត្តតាមរយៈកីឡា។ អ្នកស្រី Lisa Bryant រាយការណ៍លម្អិតពីបេសកកម្មរបស់លោកស្រី Laurence Fischer ជើងឯកការ៉ាតេពីជាយក្រុង Saint-Denis ប្រទេសបារាំង ហើយអ្នកនាង ទែន សុខស្រីនិត ជូនសេចក្តីប្រែសម្រួល៕