ជនអន្តោប្រវេសន្តនៅទីក្រុង New York ប្រុងប្រយ័ត្នចំពោះឧក្រិដ្ឋកម្មរើសអើងពូជសាសន៍
កាលពីខែមករា ការវាយប្រហារដោយញញួរដ៏សាហាវព្រៃផ្សៃមួយកើតឡើងនៅក្នុងភោជនីយដ្ឋានមួយនៅសង្កាត់ Brooklyn ទីក្រុង New York ដែលបណ្ដាលឲ្យបុគ្គលិកអាស៊ី បីនាក់ស្លាប់។ ការវាយប្រហារនេះ បាននាំឲ្យប្រជាជនក្នុងសហគមន៍ សាមគ្គីគ្នា ខណៈពេលដែលពួកគេ កំពុងតែភិតភ័យ និងព្យាយាមបំភ្លេច។ យ៉ាងណាក៏ដោយ ដោយសារឧក្រិដ្ឋកម្មរើសអើងពូជសាសន៍នេះ ជនអន្តោប្រវេសន៍នៅរដ្ឋ New York និងកន្លែងផ្សេងៗទៀត កំពុងតែទទួលស្គាល់ និងប្រយ័ត្នប្រយែងនឹងការពិតថ្មីមួយ ដែលថាការវាយប្រហារលើជនអន្តោប្រវេសន៍កំពុងតែកើនឡើងនៅសហរដ្ឋអាមេរិក។ លោកRamon Taylor នៃ VOA រាយការណ៍រឿងនេះ ហើយលោក សឿន វឌ្ឍនា ជូនសេចក្ដីប្រែសម្រួល៕