បណ្ណាគារនៅអាហ្សង់ទីន ក្លាយជាទិសដៅទេសចរណ៍ដោយឥតគ្រោងទុក
មានសំណួរចោទសួរថា តើយើងគួរធ្វើដូចម្តេចចំពោះអាគារដែលខូចគុណភាព ឬ លែងត្រូវបានគេប្រើប្រាស់នោះ? អាគារទាំងនោះភាគច្រើនត្រូវបានគេកម្ទេចចោល។ ប៉ុន្តែ នៅក្នុងទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន អតីតរោងល្ខោនដែលមានអាយុកាលជាង១០០ឆ្នាំទៅហើយនោះ ត្រូវបានកែប្រែមុខមាត់ថ្មីទៅជាបណ្ណាគារមួយ។ អ្នកស្រី Deborah Block នៃ VOA រាយការណ៍ថា បណ្ណាគារនេះ បានក្លាយជាទិសដៅទេសចរណ៍ដោយឥតគ្រោងទុក។ លោក ចាប ចិត្រា ជូនសេចក្តីប្រែសម្រួល៕