បទសម្ភាសន៍ VOA៖ អតីតអ្នកតំណាងរាស្រ្តសង្គ្រោះជាតិគ្រោងធ្វើសកម្មភាពនៅមូលដ្ឋានក្រោយពីទទួលបានសិទ្ធិ
អតីតអ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិមួយរូបគឺលោកស្រី ទេព សុទ្ធី ដែលបានទទួលសិទ្ធិធ្វើនយោបាយឡើងវិញ ក្រោយពីបានដាក់ស្នើសុំតាមច្បាប់គណបក្សនយោបាយបានអះអាងថា នេះគឺជាការសម្រេចចិត្តជួយបន្ធូរបន្ថយភាពតានតឹងនយោបាយ បើទោះបីជារងការរិះគន់ពីសហការីនិងអ្នកគាំទ្រក៏ដោយ។ រហូតមកដល់ពេលនេះ មានមន្ត្រីនៃអតីតគណបក្សប្រឆាំងចំនួន៩រូបបានទទួលសិទ្ធិធ្វើនយោបាយឡើងវិញ ក្នុងចំណោមមន្ត្រី១១៨នាក់ដែលត្រូវបានហាមឃាត់មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។ លោកម៉ែន គឹមសេង នៃ VOA បានសម្ភាសលោកស្រីទេព សុទ្ធី ដែលជាអតីតអ្នកតំណាងរាស្រ្តមណ្ឌលតាកែវ៕