អ្នកជំនាញថា កិច្ចប្រជុំរវាងលោក Trump និងលោក Kim Jong Un នៅវៀតណាម គឺជាដំណើរថយក្រោយផ្នែកការទូត មិនមែនជាទីបញ្ចប់នោះទេ
បន្ទាប់ពីការចរចារវាងប្រធានាធិបតីអាមេរិកលោក Donald Trump និងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un នៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីពេលថ្មីៗនេះ ទទួលបរាជ័យមក គេនៅតែមានចម្ងល់អំពីអនាគតនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ នៅក្នុង «កម្មវិធីភ្ជាប់ជាមួយអ្នកស្រី Greta Van Susteren» អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA ដែលបានទៅយកព័ត៌មានអំពីកិច្ចប្រជុំនេះនៅក្នុងទីក្រុងហាណូយ វិភាគអំពីស្ថានការណ៍នេះ ហើយលោក Bill Richardson អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ ពន្យល់អំពីសិល្បៈនៃការចរចារបស់សហរដ្ឋអាមេរិកនេះជាមួយនឹងប្រទេសកូរ៉េខាងជើង។ អ្នកស្រី Elizabeth Cherneff នៃ VOA រាយការណ៍អំពីរឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន។ លោក ភី សុភាដា ជូនសេចក្ដីប្រែសម្រួល៕