បទសម្ភាសន៍VOA៖ សកម្មជនស្ត្រីនៅអាមេរិកជំរុញស្ត្រីធ្វើសកម្មភាពនយោបាយជួយកម្ពុជា
ក្រុមសកម្មជនស្ត្រីនៃគណបក្សសង្គ្រោះជាតិនៅសហរដ្ឋអាមេរិក កំពុងជំរុញឱ្យស្ត្រីចូលរួមក្នុងសកម្មភាពនយោបាយកាន់តែច្រើន ដើម្បីជួយស្ត្រីនៅប្រទេសកម្ពុជាទទួលបានសិទ្ធិសេរីភាពពេញលេញខាងនយោបាយនិងសង្គម។ លោកស្រី គឹមហ៊ុន ថឹត ប្រធានកិច្ចការស្ត្រីនៃគណបក្សសង្គ្រោះជាតិអាមេរិកបានផ្តល់បទសម្ភាសដល់លោក ម៉ែន គឹមសេង នៃ VOAក្នុងពេលដែលលោកស្រី និងក្រុមការងារមករដ្ឋធានីវ៉ាស៊ីនតោនជួបជាមួយនឹងអ្នកតំណាងរាស្ត្រដើម្បីជំរុញឱ្យពន្លឿនការអនុម័តច្បាប់ចំនួនបីដែលជួយស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕