សហគ្រិនជនជាតិប៊ូរុនឌី ផលិតគ្រឿងសម្អាងដើម្បីការពារជំងឺគ្រុនចាញ់
មានមនុស្សប្រមាណជា ៤៣៥.០០០នាក់ បានស្លាប់ដោយសារជំងឺគ្រុនចាញ់ នៅក្នុងឆ្នាំ ២០១៧។ អ្នកស្លាប់ទាំងនោះភាគច្រើន គឺនៅក្នុងតំបន់ភាគខាងត្បូងនៃវាលខ្សាច់សាហារ៉ា នេះបើតាមការឲ្យដឹងរបស់អង្គការសុខភាពពិភពលោក។ សហគ្រិនជនជាតិប៊ូរុនឌីមួយរូប ផលិតគ្រឿងសម្អាងដើម្បីរារាំងមូសដែលផ្ទុកជំងឺគ្រុនចាញ់ មិនឲ្យមកជិតអ្នកដែលប្រើប្រាស់គ្រឿងសម្អាងនោះ។ លោក Arash Arabasadi នៃ VOAរាយការណ៍អំពីរឿងនេះ ពីរដ្ឋធានីវ៉ាស៊ីនតោន ហើយអ្នកស្រី ស៊ូ ពេជ្រចិន្តា ជូនសេចក្តីប្រែសម្រួល៕