ពលរដ្ឋហ្ស៊ីមបាវ៉េរួមគ្នាប្រឆាំងនឹងការប្រើគ្រឿងស្រវឹង និងគ្រឿងញៀនរបស់យុវជន
ប្រជាពលរដ្ឋហ្ស៊ីមបាវ៉េដែលមានការខ្វាយខ្វល់មួយក្រុមបានចាប់ផ្ដើមយុទ្ធនាការប្រឆាំងនឹងគ្រឿងស្រវឹង និងគ្រឿងញៀន ដោយផ្ដោតលើសហគមន៍ណាដែលយុវជនគ្មានការងារធ្វើប្រើគ្រឿងស្រវឹង និងគ្រឿងញៀន ដើម្បីកាត់បន្ថយអារម្មណ៍មួហ្មងដែលបណ្ដាលមកពីភាពគ្មានការងារធ្វើ។ អ្នកដែលចូលរួមនៅក្នុងយុទ្ធនាការនេះ បាននិយាយថា ដំណោះស្រាយគឺអាស្រ័យជាចម្បងលើការធ្វើឲ្យសេដ្ឋកិច្ចដែលជិតដួលរលំរបស់ប្រទេសងើបឡើងវិញ។ លោក Columbus Mavhunga រាយការណ៍អំពីរឿងនេះពីទីក្រុងហារ៉ារ៉េ ប្រទេសហ្ស៊ីមបាវ៉េ។ លោក ភី សុភាដា ជូនសេចក្ដីប្រែសម្រួល៕