ស្ត្រីជនជាតិវីហ្គ័រម្នាក់រំឭកពីការធ្វើដំណើរដ៏រន្ធត់ពីមជ្ឈមណ្ឌលឃុំខ្លួននៅចិន ទៅអាមេរិក
ខេត្តស៊ិនជាំងប្រទេសចិន គឺជាកន្លែងដែលមានការផ្តោតខ្លាំងបំផុតលើបញ្ហាសាសនាឥស្លាមដែលមានជនជាតិភាគតិចវីហ្គ័រប្រហែល១០លាននាក់រស់នៅទីនោះ។ មានការប៉ាន់ស្មានថាការបង្ក្រាបដោយរដ្ឋាភិបាលចិនបានធ្វើឲ្យជនជាតិវីហ្គ័រជាងមួយលាននាក់ជាប់នៅក្នុងជំរំឃុំឃាំង។ នេះបើយើងតាមរបាយការណ៍មួយរបស់អង្គការសហប្រជាជាតិ។ រដ្ឋាភិបាលក្រុងប៉េកាំងបានហៅមជ្ឈមណ្ឌលឃុំខ្លួនទាំងនេះថា ជាជំរំអប់រំ និងបានបដិសេធរាល់ការចោទប្រកាន់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស។ ក៏ប៉ុន្តែ ដំណើររឿងស្តីពីអំពើហិង្សាជាច្រើននៅបន្តកើតឡើង រួមទាំងស្ត្រីជនជាតិវីហ្គ័រម្នាក់ដែលធ្លាប់ហែលឆ្លងកាត់ការធ្វើដំណើរដ៏រន្ធត់មួយចេញពីជំរំឃុំខ្លួនមកកាន់សហរដ្ឋអាមេរិក។ នាង Saba Shah Khanនៃ VOA រាយការណ៍អំពីរឿងនេះ។ ហើយអ្នកស្រី ស៊ូ ពេជ្រចិន្តា ជូនសេចក្តីប្រែសម្រួល៕