អ្នកធ្វើយុទ្ធនាការនៅម៉ាឡាវីព្យាយាមលុបបំបាត់ការអនុញ្ញាតឲ្យក្មេងស្រីរួមភេទក្នុងពិធីប្រពៃណី
នៅតាមតំបន់ជនបទក្នុងប្រទេសម៉ាឡាវី ក្រុមគ្រួសារនានាឲ្យកូនស្រីដែលមានវ័យត្រឹម១២ឆ្នាំ ប្រារព្ធពិធីប្រពៃណីទំនៀមទម្លាប់មួយ ដែលបញ្ជាក់ថា ក្មេងស្រីនោះពេញវ័យហើយ។ ប៉ុន្តែអ្នកធ្វើយុទ្ធនាការសិទ្ធិកុមារនិយាយថា ពិធីប្រពៃណីនេះ ធ្វើឲ្យក្មេងស្រីឆាប់ប្រឡូកក្នុងការរួមភេទ ការរៀបអាពាហ៍ពិពាហ៍ និងការមានផ្ទៃពោះទាំងវ័យក្មេង ដែលបង្ខំឲ្យកុមារជាច្រើនត្រូវឈប់រៀន។ អង្គការក្នុងស្រុកមួយកំពុងតែព្យាយាមកែប្រែស្ថានការណ៍នេះ តាមរយៈការបង្រៀនដល់អ្នកណែនាំអំពីពិធីប្រពៃណីនេះឲ្យផ្សព្វផ្សាយព័ត៌មាន អំពីអាយុកុមារីដែលសាកសមអាចរួមភេទបាន។ លោក Lameck Masina រាយការណ៍ឲ្យ VOA អំពីរឿងនេះ ពីទីក្រុង Mulanje។ អ្នកស្រី ស៊ូ ពេជ្រចិន្តា ជូនសេចក្តីប្រែសម្រួល៕