Hello VOA សុខភាព៖ អ្នកជំងឺទឹកនោមផ្អែមត្រូវផ្លាស់ប្តូររបៀបរស់នៅឲ្យបានត្រឹមត្រូវ
អ្នកជំនាញវេជ្ជសាស្ត្រគឺ លោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរនៅទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋអាមេរិកថ្លែងថា អ្នកជំងឺទឹកនោមផ្អែមត្រូវតមកុំបរិភោគអាហារណាដែលមានជាតិស្កច្រើនរួមទាំងបាយ និងអាហារដែលមានជាតិម្សៅច្រើនដូចជានំប៉័ង និងដំឡូងជាដើម។ លោកវេជ្ជបណ្ឌិតបានបន្ថែមថាការពិនិត្យសុខភាពឲ្យបានទៀងទាត់ និងផ្លាស់ប្តូររបៀបរស់នៅឲ្យបានត្រឹមត្រូវ អាចជួយអ្នកជំងឺទឹកនោមផ្អែមរស់នៅបានយូរអង្វែងដូចមនុស្សធម្មតា៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA សុខភាព, ២១ កុម្ភៈ ២០១៩)