អ្នកភាសាវិទ្យាពិការភ្នែកឃើញពីសារៈសំខាន់នៃការបង្រៀន និងភាសា
អ្នកស្រីសាស្ត្រាចារ្យ Carrie Hooper បង្រៀនភាសាអាល្លឺម៉ង់នៅសាកលវិទ្យាល័យ Elmira នៃរដ្ឋ New York សហរដ្ឋអាមេរិក។ អ្នកស្រីចេះនិយាយ ៦ ភាសា មានសញ្ញាប័ត្របរិញ្ញាបត្រផ្នែកចម្រៀង និងសញ្ញាប័ត្រអនុបណ្ឌិតពីរ។ ជាងនេះទៀត សាស្ត្រាចារ្យរូបនេះក៏តែងកំណាព្យ និងច្រៀងចម្រៀងផងដែរ។ ទាំងអស់នេះគឺជាសមិទ្ធផលដ៏ច្រើនសម្រាប់មនុស្សម្នាក់ ប៉ុន្តែ អ្វីដែលពិសេសនោះគឺថា អ្នកស្រីក៏ជាអ្នកពិការភ្នែកផងដែរ។ អ្នកស្រី Laura Konda នៃ VOA បានជួបជាមួយនឹងអ្នកស្រីសាស្ត្រាចារ្យ Hooper ដើម្បីស្វែងយល់ថាតើអ្នកស្រីបានទទួលជោគជ័យនេះតាមរបៀបណា ដោយសារអ្នកស្រីគ្មានលទ្ធភាពមើលឃើញអ្វីទាំងអស់នេះ។ លោក ភី សុភាដា ជូនសេចក្ដីប្រែសម្រួល៕