អ្នករចនាម៉ូដកូនផ្ទះតូចៗសង់ភូមិគ្រឹះក្នុងក្តីសុបិន
សម្រាប់មនុស្សមួយចំនួន ភូមិគ្រឹះដូចប្រាសាទនានានៅក្នុងទីក្រុង Los Angeles គឺគ្រាន់តែជាកន្លែងស្អាតៗសម្រាប់មើលនិងជាក្តីស្រម៉ៃដែលមិនអាចទៅរួចតែប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់លោក Chris Toledo អ្នករចនាម៉ូដមួយរូប ភូមិគ្រឹះទាំងនោះ គឺជាការជំរុញទឹកចិត្តមួយ។ លោកបានរចនាភូមិគ្រឹះទាំងនោះ ជាកូនភូមិគ្រឹះតូចៗ ដូចទៅនឹងភូមិគ្រឹះទាំងនោះអ៊ីចឹង គឺមានទាំងឥដ្ឋការ៉ូក្នុងបន្ទប់ទឹក អគ្គីសនី ឡកំដៅផ្ទះពេលរដូវរងា និងចង្កៀងព្យួរលំអក្នុងផ្ទះ។ លោក Toledo សង្ឃឹមថា លោកនឹងលក់កូនភូមិគ្រឹះតូចៗទាំងនោះ ដើម្បីសន្សំប្រាក់ឲ្យគ្រប់ទិញភូមិគ្រឹះពិតប្រាកដមួយ នៅថ្ងៃណាមួយក្នុងពេលអនាគត។ អ្នកស្រី Angelina Bagdasaryan រាយការណ៍ពីទីក្រុង Los Angeles អំពីរឿងនេះ។ កញ្ញា ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕