អ្នកស្រាវជ្រាវផ្តល់វិធីព្យាបាលថ្មី ជំនួសការវះកាត់ដូរជង្គង់
ស្ថិតិមួយបង្ហាញថា ត្រឹមឆ្នាំ២០៣០ ការវះកាត់ដូរជង្គង់នៅសហរដ្ឋអាមេរិកត្រូវគេរំពឹងថា នឹងកើនឡើងជាង៦០០ភាគរយ។ ប៉ុន្តែ ក្រុមអ្នកស្រាវជ្រាវនៅសាលាវេជ្ជសាស្រ្ត Wexner នៃសាកលវិទ្យាល័យ Ohio State University កំពុងផ្តល់វិធីព្យាបាលថ្មីមួយ ដែលអាចកាត់បន្ថយអាការៈឈឺចាប់ និងពន្យារពេលកើតជំងឺរលាកសន្លាក់ឆ្អឹងធ្ងន់ធ្ងរ ដែលភាគច្រើនបំផុតតម្រូវឲ្យវះកាត់ដូរជង្គង់។ លោក Kevin Enochs នៃVOA រាយការណ៍អំពីរឿងនេះ។ អ្នកស្រី ស៊ូ ពេជ្រចិន្តា ជូនសេចក្តីប្រែសម្រួល៕