អ្នកជំងឺផ្ទុកមេរោគ HIVនៅអាហ្វ្រិកខាងត្បូង អាចបន្តរស់រានមានជីវិត តែធុញទ្រាន់ចំពោះការប្រើប្រាស់ថ្នាំប្រឆាំងនឹងមេរោគនេះ
អាហ្វ្រិកខាងត្បូង គឺជាប្រទេសដែលមានកម្មវិធីព្យាបាលដោយប្រើប្រាស់ថ្នាំប្រឆាំងនឹងមេរោគធំជាងគេបំផុតនៅក្នុងពិភពលោក ដែលមានអ្នកជំងឺជាង៤លាននាក់ បានទទួលការព្យាបាលនេះ។ ក៏ប៉ុន្តែការព្យាបាលដោយប្រើថ្នាំ ARVប្រឆាំងនឹងមេរោគ ដែលភាគច្រើនប្រើសម្រាប់ព្យាបាលមេរោគ HIV នោះ មានលក្ខណៈស្មុគស្មាញ និងមានផលប៉ះពាល់ច្រើនដល់សុខភាពរាងកាយ និងផ្លូវចិត្ត។ លោកZaheer Cassim នៃ VOA រាយការណ៍ពីទីក្រុង Johannesburg អំពីការយល់ឃើញនៃផលប៉ះពាល់ទាំងនោះ និងអំពីភាពស្មុគស្មាញនៃការព្យាបាលដែលបង្កឲ្យមានបញ្ហាធ្ងន់ធ្ងរថ្មីមួយ ដែលបណ្តាលឲ្យអ្នកជំងឺជាច្រើនមិនចង់ប្រើថ្នាំនេះតទៅទៀត។ អ្នកស្រី ស៊ូ ពេជ្រចិន្តា ជូនសេចក្តីប្រែសម្រួល៕