អង្គការសុខភាពពិភពលោក៖ យុទ្ធនាការទប់ស្កាត់ជំងឺគ្រុនចាញ់របស់នីហ្សេរីយ៉ាមានដំណើរការល្អ
អង្គការសុខភាពពិភពលោកបានឲ្យដឹងថា យុទ្ធនាការមួយដើម្បីចែកចាយថ្នាំប្រឆាំងនឹងជំងឺគ្រុនចាញ់ដល់កុមារនៅក្នុងរដ្ឋ Borno ប្រទេសនីហ្សេរីយ៉ា ហាក់ដូចជាកំពុងមានដំណើរការល្អ ដោយសារតែចំនួនករណីជំងឺគ្រុនចាញ់ដែលគេរាយការណ៍នោះមានចំនួនតិចតួចជាងមុន។ ប្រទេសនីហ្សេរីយ៉ានៅតែជាប្រទេសមួយដែលមានករណីជំងឺគ្រុនចាញ់ខ្ពស់បំផុតលើពិភពលោក គឺ២៥ភាគរយនៃករណីជំងឺគ្រុនចាញ់នៅជុំវិញពិភពលោក។ លោក Timothy Obiezu រាយការណ៍មកថា នៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើ ដើម្បីកាត់បន្ថយការរីករាលដាលនៃជំងឺនេះ។ កញ្ញា ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕