អ្នកប្រជានិយម សម្លឹងមើលការបោះឆ្នោតរដ្ឋសភាអឺរ៉ុបនៅខែឧសភាខាងមុខ
កម្លាំងប្រជានិយម បានលេចឡើងយ៉ាងខ្លាំងម្ដងទៀតនៅទ្វីបអឺរ៉ុប កាលពីឆ្នាំ ២០១៨។ កម្លាំងនេះ បានដណ្ដើមកាន់កាប់អំណាច នៅក្នុងប្រទេសអ៊ីតាលី និងពង្រីកការក្ដោបក្ដាប់អំណាចរបស់ពួកគេ នៅក្នុងប្រទេសមួយចំនួន ដូចជាហុងគ្រី និងប៉ូឡូញជាដើម។ នៅក្នុងប្រទេសបារាំង ការតវ៉ាតាមដងផ្លូវ បានផ្ទុះឡើងដើម្បីទាមទារឲ្យប្រធានាធិបតីចុះចេញពីតំណែង។ រលកប្រជានិយមនេះ អាចមានផលវិបាកធ្ងន់ធ្ងរ សម្រាប់ការបោះឆ្នោតរដ្ឋសភាអឺរ៉ុប ដែលគ្រោងនឹងធ្វើឡើង នៅខែឧសភា ឆ្នាំ ២០១៩ ខាងមុខ ដែលការផ្ដោតនយោបាយនាពេលឥឡូវនេះ ប្រឈមនឹងការវាយប្រហារពីខាងស្ដាំនិយមផង និងឆ្វេងនិយមផង។ លោក Henry Ridgwell រាយការណ៍ឲ្យ VOA អំពីរឿងនេះពីទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក។ លោក ភី សុភាដា ជូនសេចក្ដីប្រែសម្រួល៕