ក្រុមហ៊ុនបង្កើត Superheroes ឈ្មោះ Marvel និងសារមន្ទីរវប្បធម៌ប្រជាប្រិយទំនើបរបស់អាមេរិក
ខណៈដែលអាគារ Space Needle អាចជាអាគារដែលមានគេស្គាល់ច្រើនជាងគេនៅក្នុងទីក្រុង Seattle រដ្ឋវ៉ាស៊ីនតោនមានអាគារមួយទៀតដែលអស្ចារ្យនិងទំនើបជឿនលឿននៅក្បែរនោះ គឺអាគារសារមន្ទីរ Pop Culture។ ដំបូងឡើយអាគារនោះ ត្រូវបានសាងសង់ឡើងដើម្បីរំឭកដល់តន្រ្តីកររ៉ុកដ៏ល្បីឈ្មោះដែលមកពីទីក្រុង Seattleគឺលោក Jimi Hendrix ប៉ុន្តែបច្ចុប្បន្ននេះសារមន្ទីរនេះតំណាងឲ្យវប្បធម៌ប្រជាប្រិយទំនើបនាពេលបច្ចុប្បន្នរបស់អាមេរិកទាំងមូល។ ពិព័រណ៍មួយក្នុងចំណោមពិព័រណ៍ទាំងនោះបង្ហាញពី Superheroes ពីក្រុមហ៊ុន Marvel ដែលបង្កើតឡើងដោយលោក Stan Lee ដែលទើបទទួលមរណភាពកាលពីខែវិច្ឆិកា កន្លងទៅ។ អ្នកស្រី Natasha Mozgovaya រាយការណ៍បន្ថែមអំពីរឿងនេះ។ កញ្ញា ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕