រឿងរ៉ាវរបស់ជនរងគ្រោះដែលត្រូវបានកូរ៉េខាងជើងចាប់ពង្រត់
អ្នកស្រី Sakie Yokota ដែលបានបាត់កូនស្រីរបស់អ្នកស្រីឈ្មោះ Megumi Yokota ពេលនាងមានអាយុ១៣ឆ្នាំនោះ បានថ្លែងថា៖«គ្មានពាក្យអ្វីអាចរៀបរាប់ពីរឿងរ៉ាវដែលគ្រួសាររបស់ខ្ញុំបានឆ្លងកាត់នោះទេ»។ នេះ ជារឿងរ៉ាវរបស់ជនរងគ្រោះជប៉ុនដែលត្រូវបានកូរ៉េខាងជើងចាប់ពង្រត់។ ជនរងគ្រោះដែលត្រូវកូរ៉េខាងជើងចាប់ពង្រត់៥នាក់ក្នុងចំណោម១៧នាក់ ត្រូវបានបញ្ជូនឲ្យត្រឡប់មកជប៉ុនវិញកាលពីឆ្នាំ២០០២ ប៉ុន្តែក្រុមគ្រួសាររបស់ជនរងគ្រោះទាំងអស់មិនដែលឈប់ខ្វាយខ្វល់ពីបញ្ហានេះនោះទេ។ គ្រួសារទាំងនេះរួមជាមួយនឹងរដ្ឋាភិបាលជប៉ុនមិនដែលបំភ្លេចបញ្ហាចាប់ពង្រត់នេះទេ ដរាបណាជនរងគ្រោះទាំងអស់មិនទាន់រួចខ្លួនមកវិញ។ វីដេអូឯកសារនេះផលិតដោយ VOA សេវាផ្សាយជាភាសាកូរ៉េ។ កញ្ញា ស្រេង លក្ខិណា ជូនសេចក្ដីប្រែសម្រួល៕