ហ្ស៊ីមបាវ៉េបញ្ជូនសត្វដំរីពីឧទ្យាន Save Valleyទៅឧទ្យានផ្សេងដោយសារស្ថានភាពកកស្ទះ
ប្រទេសហ្ស៊ីមបាវ៉េបានប្តូរទីកន្លែងសត្វដំរី១០០ក្បាល ពីកន្លែងអភិរក្សសត្វដែលមានស្ថានភាពកកស្ទះនៅភាគខាងត្បូង ទៅឧទ្យានមួយកន្លែងផ្សេងទៀតដែលនៅជិតព្រំដែនជាមួយនឹងប្រទេសហ្សំប៊ី។ កន្លែងអភិរក្សថ្មីនេះ មានចំណីគ្រប់គ្រាន់និងមានកន្លែងធំជាង ដើម្បីឲ្យពួកសត្វដំរីទាំងនោះអាចដើរបាន។ ក៏ប៉ុន្តែ ឧទ្យាននេះ ធ្លាប់ត្រូវបានយាយីដោយពួកអ្នកប្រមាញ់សត្វ កាលពីពេលកន្លងទៅ។ មន្រ្តីការពារសត្វព្រៃហ្ស៊ីមបាវ៉េនិយាយថា ក្រុមអាជ្ញាធរអាចគ្រប់គ្រងការប្រមាញ់សត្វបាន នាពេលបច្ចុប្បន្ននេះ។ លោក Columbus Mavhunga រាយការណ៍បន្ថែមជូនVOA អំពីរឿងនេះ ពីរដ្ឋធានីហារ៉ារ៉េ ប្រទេសហ្ស៊ីមបាវ៉េ។ អ្នកស្រី ស៊ូ ពេជ្រចិន្តា ជូនសេចក្តីប្រែសម្រួល៕