បទសម្ភាសន៍VOA៖ បក្សសង្គ្រោះជាតិទាមទារឱ្យអាមេរិកដាក់សម្ពាធបន្ថែមទៀតលើលោក ហ៊ុន សែន
នៅថ្ងៃសៅរ៍ទី១៩ ខែមករានេះ គណបក្សសង្គ្រោះជាតិ គ្រោងនឹងរៀបចំដឹកនាំបាតុកម្មមួយនៅខាងមុខរដ្ឋសភានិងសេតវិមានរបស់សហរដ្ឋអាមេរិក ដើម្បីទាមទារឱ្យសហរដ្ឋអាមេរិកនិងសហគមន៍អន្តរជាតិ ដាក់សម្ពាធបន្ថែមទៀតលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះការសម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោក សាយ មុន្នី នៃវីអូអេ បានសម្ភាសអ្នកនាំពាក្យសាខាគណបក្សប្រឆាំងនេះប្រចាំសហរដ្ឋអាមេរិក គឺលោក ប៉ុន សៅរី ក្នុងពេលលោកធ្វើដំណើរមកកាន់រដ្ឋធានីវ៉ាស៊ីនតោន អំពីគម្រោងធ្វើមហាបាតុកម្មនេះ។