អង្គការសប្បុរសធម៌នៅទីក្រុង Houston ជួយក្មេងពិការប៉ាគីស្ថានកសាងជីវិតឡើងវិញ
អង្គការសប្បុរសធម៌មួយដែលមានទីតាំងនៅក្រុង Houston កំពុងជួយកូនក្មេងពិការមកពីប្រទេសប៉ាគីស្ថានដើម្បីកសាងជីវិតរបស់ពួកគេឡើងវិញ ដោយការនាំពួកគេមកកាន់សហរដ្ឋអាមេរិកហើយនឹងព្យាបាលពួកគេ ដោយមានការជួយរបស់ពួកវេជ្ជបណ្ឌិត និងគ្រូពេទ្យវះកាត់សហរដ្ឋអាមេរិក។ លោក Nadeem Yaqub នៃ VOA បានទៅទស្សនាមជ្ឈមណ្ឌលវេជ្ជសាស្រ្តនោះនៅពេលថ្មីៗនេះ ដែលនៅទីនោះពួកគេបានទទួលការព្យាបាល ហើយបានធ្វើសេចក្តីរាយការណ៍អំពីរឿងនេះ។ លោក ជឹង ប៉ូជីន ជូនសេចក្តីប្រែសម្រួល៕