លឹម កណ្ណិកា៖ យុវជនគួរយកចិត្តទុកដាក់លើនយោបាយកម្ពុជា
ក្នុងវ័យ៣៦ឆ្នាំ កូនខ្មែរកើតក្នុងប្រទេស បារាំង កញ្ញា លឹម កណ្ណិកា គឺជាប្រធានចលនាយុវជនសង្គ្រោះជាតិនៅទីក្រុង ប៉ារីស ប្រទេស បារាំង។ កញ្ញា លឹម កណ្ណិកា គឺជាសកម្មជនដ៏សកម្មមួយរូបរបស់គណបក្សសង្គ្រោះជាតិ ដែលអះអាងថា ខ្លួនជាអ្នកជួយដល់ការទាមទារស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ កាលពីថ្ងៃទី០៣ ខែ មករា កន្លងទៅនេះ កញ្ញាបានអញ្ជើញមកកាន់ទីស្នាក់ការរបស់ VOA ក្នុងរដ្ឋធានី វ៉ាស៊ីនតោន ដើម្បីផ្តល់បទសម្ភាសន៍ដល់អ្នកនាង ហុង ចិន្តា នៃ VOA អំពីការងារជាសកម្មជនរបស់កញ្ញា និងសារៈសំខាន់នៃការចូលរួមរបស់យុវជននៅក្នុងនយោបាយកម្ពុជា៕