អាគារ Preservation Hall ជាកន្លែងកំណើតនៃតន្ត្រីហ្សាសអាមេរិកាំង
អាគារ Preservation Hall ដ៏ចំណាស់មួយកន្លែងនៅក្នុងទីក្រុង New Orleans រដ្ឋ Louisiana សហរដ្ឋអាមេរិក ដែលមានរូបរាងខាងក្រៅដូចជាក្លឹបតន្ត្រីហ្សាស គឺជាកន្លែងដែលតាំងពីប្រធានាធិបតី នាយករដ្ឋមន្ត្រី និងតារាហូលីវូដនានាបានទៅទស្សនា។ តន្ត្រីករនានាហៅកន្លែងនេះថាជាក្លឹបដែលអ្នកណាក៏ចង់ទៅ និងជាកន្លែងកំណើតសម្រាប់តន្ត្រីហ្សាសអាមេរិកាំង។ អ្នកស្រី Maia Kay នៃ VOA បានទៅអាគារ Preservation Hall ដ៏ល្បីល្បាញ ដែលបង្ហាញអំពីប្រវត្តិនៃតន្ត្រីហ្សាសនេះ ហើយរាយការណ៍អំពីរឿងនេះពីទីក្រុង New Orleans។ លោក ភី សុភាដា ជូនសេចក្ដីប្រែសម្រួល៕