របាយការណ៍សេរីភាពសារព័ត៌មាន៖ ការឃុំខ្លួន និងការធ្វើទុក្ខបុកម្នេញលើអ្នកសារព័ត៌មាន បានកើនឡើងក្នុងឆ្នាំ២០១៨
សេរីភាពសារព័ត៌មានកំពុងតែរងការគំរាមកំហែងកាន់តែខ្លាំងឡើងនៅជុំវិញពិភពលោក នេះបើយោងតាមរបាយការណ៍របស់ក្រុមអ្នកឃ្លាំមើលអំពីសារព័ត៌មាន ដូចជាគណៈកម្មាធិការការពារអ្នកសារព័ត៌មាន និងអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន។ ក្រុមអ្នកឃ្លាំមើលទាំងពីរនេះ ឲ្យដឹងថា ចំនួនអ្នកសារព័ត៌មានដែលត្រូវបានសម្លាប់ ចាប់ជំរិតយកប្រាក់ និងចាប់ឃុំខ្លួន នៅពេលដែលពួកគេកំពុងបំពេញការងារ បានកើនឡើងក្នុងឆ្នាំ២០១៨នេះ។ អ្នកស្រី Elizabeth Cherneff នៃ VOA រាយការណ៍លម្អិត ហើយអ្នកនាង ទែន សុខស្រីនិត ជូនសេចក្តីប្រែសម្រួល៕