បទសម្ភាសន៍VOA៖ មន្ត្រីបក្សសង្គ្រោះជាតិប្តេជ្ញាបន្តការតស៊ូក្រោយពីភៀសខ្លួនដល់អាមេរិក
លោក ឡុង រី អតីតអ្នកតំណាងរាស្ត្រ និងអ្នកស្រី ជា សុគន្ធានី លេខាធិការនៃចលនាស្ត្រីរបស់គណបក្សសង្រ្គោះជាតិបានប្តេជ្ញាបន្តការតស៊ូទាមទារឱ្យមានសិទ្ធិសេរីភាពនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា បន្ទាប់ពីបានភៀសខ្លួនមកដល់សហរដ្ឋអាមេរិក។ លោក ម៉ែន គឹមសេង នៃ វីអូអេ បានសម្ភាសមន្ត្រីទាំងពីរក្នុងពេលដែលពួកគាត់មកដល់ទីក្រុង ឡូវែល រដ្ឋ ម៉ាស្សាឈូសិត កាលពីថ្ងៃសៅរ៍។