បទសម្ភាសន៍ VOA៖ មន្ត្រីសង្គ្រោះជាតិរំពឹងថា អ្នកប្រជាធិបតេយ្យនឹងមានការរួបរួមគ្នា ទោះជារកាំរកូសផ្ទៃក្នុងខ្លះក្តី
មន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិមួយរូបដែលស្និតនឹងលោក កឹម សុខា គឺលោក ហ៊ីង សុខសាន្ត បានថ្លែងថា ទោះជាគណបក្សសង្គ្រោះជាតិ មានភាពចម្រូងចម្រាសផ្ទៃក្នុងខ្លះ ក៏លោកនៅតែរំពឹងថា ពួកគេអាចនឹងមានឱកាសរួមគ្នាដើម្បីធ្វើកិច្ចការបំរើផលប្រយោជន៍ប្រទេសជាតិវិញដែរ។ លោក សុខ ខេមរា នៃ VOA ក្នុងរដ្ឋធានីវ៉ាស៊ីនតោនបានសម្ភាសន៍លោក ហ៊ីង សុខសាន្ត មន្ត្រីជំនិតម្នាក់របស់លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិតាមទូរសព្ទកាលពីថ្ងៃ១០ ធ្នូ ឆ្នាំ២០១៨។ សូមស្តាប់កិច្ចសម្ភាសន៍នេះដូចតទៅ៕