កប៉ាល់ធ្វើជាមន្ទីរពេទ្យបណ្តែតទឹកសម្រាប់ជនដែលងាយទទួលរងគ្រោះ
នៅក្នុងបេសកកម្មមនុស្សធម៌មួយរបស់ខ្លួន កប៉ាល់ USNS ផ្តល់ការជួយឧបត្ថម្ភខាងវេជ្ជសាស្រ្តនិងការព្យាបាលសម្រាប់សហគមន៍ដែលងាយទទួលរងគ្រោះបំផុតនៅក្នុងតំបន់អាមេរិកឡាទីន។ ក្នុងអំឡុងនៃការឈប់សំចតលើកទី១របស់ខ្លួនក្នុងទីក្រុង Esmeraldas នៃប្រទេស Ecuador អ្នកជំងឺរាប់ពាន់នាក់ បានទទួលការព្យាបាល ដែលពួកគេគ្មានលទ្ធភាពបង់ប្រាក់បាន។ អ្នកស្រី Belen Mora រាយការណ៍អំពីរឿងនេះ។ អ្នកស្រី ស៊ូ ពេជ្រចិន្តា ជូនសេចក្តីប្រែសម្រួល៕