បទសម្ភាសន៍ VOA៖ ក្នុងគម្រប់ខួប១ឆ្នាំនៃការចាប់ខ្លួន អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីពីរនាក់ ស្នើឱ្យទម្លាក់បទចោទប្រឆាំងពួកគេ
ថ្ងៃទី១៤ ខែវិច្ឆិកានេះ គឺជាថ្ងៃគម្រប់ខួប១ឆ្នាំគត់ នៃការចាប់ខ្លួនអតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីពីរនាក់ គឺលោក យាង សុធារិន ហៅ យាង សុជាមេត្តានិង លោក អ៊ួន ឈិន ក្រោមការចោទប្រកាន់ពីបទប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ ដែលអាចធ្វើឱ្យអន្តរាយដល់ការការពារជាតិ។ លោក សាយ មុន្នី នៃ VOA បានសម្ភាសន៍អតីតអ្នកយកព័ត៌មានទាំងពីររូប ដែលបច្ចុប្បន្ន ស្ថិតនៅក្រៅឃុំបណ្តោះអាសន្ន និងត្រូវបានដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ៕