បទសម្ភាសVOA៖ សម្ព័ន្ធមិត្តរដ្ឋកាលីហ្វញ៉ានិងកម្ពុជាប្រារព្ធខួបលើកទី៣នៃសហប្រតិបត្តិការ
អង្គការសម្ព័ន្ធមិត្តរដ្ឋកាលីហ្វញ៉ានិងកម្ពុជាដែលមានមូលដ្ឋាននៅទីក្រុងឡុងប៊ិច កំពុងធ្វើការងារដើម្បីជំរុញពាណិជ្ជកម្មនិងលើកកម្ពស់ការផ្លាស់ប្តូរវិស័យអប់រំ សង្គមកិច្ច និងវប្បធម៌រវាងព្រះរាជាណាចក្រកម្ពុជានិងរដ្ឋកាលីហ្វញ៉ា។ អង្គការនេះមើលឃើញថា មានសក្តានុពលពាណិជ្ជកម្មច្រើនសម្រាប់ក្រុមហ៊ុនអាមេរិកាំងទៅវិនិយោគនៅកម្ពុជាក៏ដូចជាការនាំផលិតផលកសិកម្មនិងឧស្សាហកម្មរបស់កម្ពុជាចូលក្នុងទីផ្សារនៅរដ្ឋកាលីហ្វញ៉ាផងដែរ។ កញ្ញា សាញ់ ស៊ីណារ៉ា នាយិការប្រតិបត្តិនៃអង្គការសម្ព័ន្ធមិត្តរដ្ឋកាលីហ្វញ៉ានិងកម្ពុជាផ្តល់បទសម្ភាសដល់លោកម៉ែន គឹមសេងនៃវីអូអេក្នុងឱកាសប្រារព្ធខួបលើកទី៣ដែលនឹងរៀបចំឡើងនៅថ្ងៃទី១៧ខែវិច្ឆិកាខាងមុខនេះ។