WHO៖ មនុស្ស៧លាននាក់ស្លាប់ដោយសារការបំពុលខ្យល់ជារៀងរាល់ឆ្នាំ ហើយទ្វីបអាហ្វ្រិកនិងអាស៊ីរងផលប៉ះពាល់អាក្រក់ជាងគេបំផុត
ការបំពុលខ្យល់កំពុងតែសម្លាប់មនុស្សរាប់លាននាក់នៅទូទាំងពិភពលោកជារៀងរាល់ឆ្នាំ ក្នុងនោះមនុស្ស៩នាក់ក្នុងចំណោម១០នាក់ដកដង្ហើមស្រូបយកខ្យល់ដែលមានកម្រិតជាតិពុលខ្ពស់។ នេះ គឺជាការសន្និដ្ឋានពីការស្រាវជ្រាវចុងក្រោយទៅលើការបំពុលបរិស្ថានរបស់អង្គការ WHO ដែលប្រើប្រាស់ទិន្នន័យពីទីក្រុងចំនួន៤៣០០នៅក្នុងប្រទេសចំនួន១០៨។ លោក Henry Ridgwell នៃ VOA រាយការណ៍អំពីរឿងនេះពីទីក្រុង ឡុងដ៏ មកថា ប្រជាជនក្រីក្របំផុតនៅក្នុងពិភពលោកគឺជាអ្នកដែលកំពុងតែរងផលប៉ះពាល់ខ្លាំងបំផុតពីការបំពុលខ្យល់នេះ។ អ្នកនាង ហុង ចិន្តា ជូនសេចក្តីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
១៨ កុម្ភៈ ២០២១
លេងវីដេអូហ្គេមលើម៉ាស៊ីនកុំព្យូទ័របង្វិលតួបាន
-
១៧ វិច្ឆិកា ២០២០
ក្រុមហ៊ុន Ford ប្រើប្រាស់ឆ្កែយន្តដើម្បីកំណត់ផែនទី