ភោជនីយដ្ឋានអាហារសមុទ្រ Union Osyter House មានវ័យចំណាស់ជាងគេក្នុងប្រវត្តិសាស្ត្រអាមេរិក
មានភោជនីយដ្ឋានជាង ៦៥.០០០ នៅក្នុងសហរដ្ឋអាមេរិក ដែលល្មមគ្រប់គ្រាន់អាចបំពេញចិត្តអតិថិជនដែលរើសមុខម្ហូបបាន។ ភោជនីយដ្ឋានថ្មីៗចាប់ផ្ដើមអាជីវកម្មជារៀងរាល់ថ្ងៃ ប៉ុន្តែការរក្សាអាជីវកម្មឲ្យមានដំណើរការទៅមុខដោយមានការប្រកួតប្រជែងយ៉ាងខ្លាំងក្លាដូចនេះ គឺមិនមែនជារឿងងាយស្រួលនោះទេ។ ភោជនីយដ្ឋានមួយអាចដំណើរការអាជីវកម្មរបស់ខ្លួនជាបន្តរហូតមកបានជិត ២ រយឆ្នាំហើយ។ អ្នកស្រី Karina Bafradzhian នៃ VOA រាយការណ៍ពីទីក្រុង Boston រដ្ឋ Massachusetts អំពីភោជនីយដ្ឋានលក់ Oyster មួយកន្លែង ដែលហ៊ានអះអាងថាជាភោជនីយដ្ឋានចាស់ជាងគេបំផុតនៅក្នុងសហរដ្ឋអាមេរិក។ លោក ភី សុភាដា ជូនសេចក្ដីប្រែសម្រួល៕