រូបថតឆ្នាំ ១៩៣២ មួយសន្លឹកបង្ហាញពីកម្មករ ១១ នាក់ អង្គុយលើធ្នឹមដែកកម្ពស់ ២៥៦ ម៉ែត្រពីដី
វាជារឿងអាថ៌កំបាំងនៅក្នុងសហរដ្ឋអាមេរិកតាំងពីសម័យវិបត្តិសេដ្ឋកិច្ចសាកលលោកកាលពីទសវត្សរ៍ ១៩៣០ មក ដែលគេនៅតែមានចម្ងល់អំពីអត្តសញ្ញាណរបស់បុរស ១១ នាក់ នៅក្នុងរូបថតដ៏ល្បីល្បាញមួយសន្លឹកដែលមានចំណងជើងថា៖ «ញ៉ាំបាយលើដំបូលអាគារខ្ពស់»។ រូបថតដែលថតកាលពីឆ្នាំ ១៩៣២ នេះ បង្ហាញពីកម្មករសំណង់ ១១ នាក់ សម្រាកញ៉ាំបាយថ្ងៃត្រង់នៅលើធ្នឹមដែកសំណង់មួយ ដែលមានកម្ពស់ ២៥៦ ម៉ែត្រពីដី នៅក្នុងទីក្រុង New York។ ឥឡូវនេះ អាគារខ្ពស់នោះគឺជាផ្នែកមួយនៃបណ្ដុំអាគាររបស់មជ្ឈមណ្ឌល Rockefeller។ លោក Boris Koltsov នៃ VOA រាយការណ៍អំពីរឿងនេះពីទីក្រុង New York។ លោក ភី សុភាដា ជូនសេចក្ដីប្រែសម្រួល៕