បទសម្ភាសន៍ VOA៖ ក្រុមស្រាវជ្រាវរបស់លោក កែម ឡី សន្និដ្ឋានពីវត្តមាននៃអ្នកនេសាទវៀតណាម
ក្រុមការងារស្រាវជ្រាវ ១០០ រាត្រី ដែលលោកបណ្ឌិត កែម ឡី បានបង្កើតឡើងនៅតែបន្តផ្តោតលើបញ្ហារស៊ើបនានាក្នុងប្រទេសកម្ពុជា បើទោះបីជាលោកកែម ឡី ត្រូវបានឃាតករសម្លាប់កាលពីជាង២ឆ្នាំមុនហើយក៏ដោយ។ ពួកគេទើបតែបញ្ចប់ការស្រាវជ្រាវលើវត្តមាន និងផលប៉ះពាល់នៃអ្នកនេសាទវៀតណាមនៅក្នុងបឹងទន្លេសាបរបស់កម្ពុជា។ លោក មួង សូនី សមាជិកក្រុម១០០រាត្រី បានផ្តល់បទសម្ភាសដល់លោក ម៉ែន គឹមសេងនៃ VOAពីការស្រាវជ្រាវចុងក្រោយនេះ៕