បទសម្ភាសន៍ VOA៖ អ្នកវិភាគពន្យល់ពីទស្សនកិច្ចលោកហ៊ុន សែនក្នុងប្រទេសចិននិងវៀតណាម
ក្រោយតែប៉ុន្មានថ្ងៃបន្ទាប់ពីលោកបានក្លាយជានាយករដ្ឋមន្ត្រីបន្តនៃរាជរដ្ឋាភិបាល កម្ពុជា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានដឹកនាំគណប្រតិភូកម្ពុជាទៅកាន់ប្រទេស ចិន និងវៀតណាមដើម្បីចូលរួមក្នុងវេទិកាតំបន់និងពិភពលោកនៅក្នុងសប្តាហ៍នេះ។ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ អ្នកវិភាគកិច្ចការតំបន់ បានចាត់ទុកដំណើរទស្សនកិច្ចនេះថា ជាការពង្រីកឱកាសទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជាជាមួយចិននិងពិភពលោក ហើយក៏ជាការបង្ហាញថា កម្ពុជាមានរដ្ឋាភិបាលថ្មីមួយ។ លោក សុខ ខេមរា នៃ VOA បានសម្ភាសន៍លោក ឈាង វណ្ណារិទ្ធិ តាមទូរស័ព្ទកាលពីថ្ងៃសុក្រ អំពីការចូលរួមរបស់កម្ពុជានៅក្នុងវេទិកាតំបន់និងពិភពលោកនេះ៕