បទសម្ភាសន៍ VOA៖ ការពឹងផ្អែកលើម្ចាស់បំណុលតែមួយធ្វើឲ្យពលរដ្ឋខ្មែរមានកំហឹង
លោកបណ្ឌិត Charles Edel ជាអ្នកស្រាវជ្រាវជាន់ខ្ពស់ និងសាស្ត្រាចារ្យនៅមជ្ឈមណ្ឌលសិក្សាពីសហរដ្ឋអាមេរិក (United States Studies Center) និងជាអ្នកនិពន្ធនៃអត្ថបទថ្មីមួយដែលមានចំណងជើងថា «ការផ្លាស់ប្តូររបស់កម្ពុជាដែលងាកទៅរកប្រទេសចិន និងអត្ថន័យនៃរបត់ចំពោះយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន»។ លោកធ្លាប់ជាបុគ្គលិករៀបចំគោលនយោបាយនៅក្រសួងការបរទេសអាមេរិក។ លោកក៏ធ្លាប់ជាសាស្ត្រាចារ្យផ្នែកយុទ្ធសាស្ត្រ និងគោលនយោបាយនៅមហាវិទ្យាល័យ US Naval War College។ សូមលោកអ្នកនាងស្តាប់ និងអានបទសម្ភាសន៍រវាងកញ្ញា យូ សុធារី នៃវីអូអេ និងលោកបណ្ឌិត Charles Edel ជាភាសាខ្មែរអំពីអត្ថបទរបស់លោកដូចតទៅ៕