បទសម្ភាសន៍VOA៖ អង្គការGlobal Witness ស្នើសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មសេដ្ឋី៤នាក់
អង្គការGlobal Witness កំពុងតែធ្វើយុទ្ធនាការមួយដែលបង្ហាញមុខសេដ្ឋីខ្មែរបួននាក់ស្និទ្ធនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានដើរតួនាទីសំខាន់ក្នុងការគៃបន្លំខាងផ្នែកនយោបាយនិងសេដ្ឋកិច្ចកម្ពុជា ហើយបានស្នើសុំឱ្យសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មដូចមន្ត្រីរដ្ឋាភិបាលកម្ពុជាផងដែរ។ សេដ្ឋីទាំងបួននាក់មានលោកឧកញ៉ា ម៉ុង ឫទ្ធី ឧកញ៉ា ឡៅ ម៉េងឃីន ឧកញ៉ា លីយ៉ុងផាត់ និងឧកញ៉ា ទ្រីភាព។ លោក ម៉ែន គឹមសេង នៃវីអូអេបានសម្ភាសលោកស្រីEmma Burnett អ្នកធ្វើយុទ្ធនាការនៃអង្គការ Global Witness ពីយុទ្ធនាការនេះដូចតទៅ៖