បទសម្ភាសន៍ VOA៖ ខ្មែរ-អាមេរិកាំងធ្វើបុណ្យរំលឹកដល់លោកកែម ឡី និងជនរងគ្រោះ
សហគមន៍ខ្មែរ-អាមេរិកាំងនៅតំបន់រដ្ឋធានីវ៉ាស៊ីនតោន គ្រោងនឹងរៀបចំពិធីបុណ្យតាមបែបព្រះពុទ្ធសាសនាមួយនៅថ្ងៃអាទិត្យនេះ ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី និងវីរជនខ្មែរមួយចំនួនទៀត ដែលត្រូវបានសម្លាប់ដោយសារតែការងារលើកកម្ពស់សិទ្ធិសេរីភាព និងការពារបរិស្ថានក្នុងប្រទេសកម្ពុជា។ លោកស្រីណាឡែន ស្មីត សមាជិកក្រុមអ្នករៀបចំកម្មវិធីនេះ បានផ្តល់បទសម្ភាសដល់លោក ម៉ែន គឹមសេង នៃវីអូអេ។