បទសម្ភាសន៍៖ លោក យូ ហុកគ្រីថា ស្ថានភាពរបស់ព្រះអង្គរណឫទ្ធិបានធូរស្រាលបណ្តើរៗ
- នៅ វណ្ណារិន
កាលពីថ្ងៃអាទិត្យ រថយន្តឈ្នួលដឹកអ្នកដំណើរមួយគ្រឿងបានបុក ពេញទំហឹងចូលព្រះទីន័ងរបស់សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ដែលកំពុងធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុដើម្បីជួបអ្នកគាំទ្ររបស់ទ្រង់។ ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរលើក្បួនរថយន្តរបស់សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ បានបណ្តាលឱ្យប្រធានគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិចនេះរបួសធ្ងន់ និងធ្វើឱ្យអ្នកម្នាងអ៊ុក ផល្លា បាត់បង់ជីវិត។ ខណៈព្រះអង្គម្ចាស់កំពុងស្នាក់ព្យាបាលព្រះរាជសុខភាពនៅប្រទេសថៃ នគរបាលជាតិកម្ពុជា នៅថ្ងៃព្រហស្បតិ៍នេះ បានចេញរបាយការណ៍នៃការស៊ើបអង្កេតដោយបញ្ជាក់ថា នេះគឺជាគ្រោះថ្នាក់ចរាចរណ៍សុទ្ធសាធ។ លោក នៅ វណ្ណារិន នៃ VOA បានសម្ភាសជាមួយអនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច គឺ លោក យូ ហុកគ្រី ទាក់ទិននឹងបញ្ហានេះ និងជោគវាសនារបស់គណបក្សរាជានិយមមួយនេះ។ សូមស្តាប់កិច្ចសម្ភាសន៍ទាំងស្រុងរវាងលោក នៅ វណ្ណារិននៃ VOA និង លោក យូ ហុកគ្រី អនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិចពីរាជធានីភ្នំពេញដូចតទៅ៖