បទសម្ភាសន៍ VOA៖ ការតស៊ូមតិរបស់សហគមន៍មូលដ្ឋាននៅអាមេរិកមានលក្ខណៈខ្លាំងក្លា
អ្នកដឹកនាំអង្គការក្រៅរដ្ឋាភិបាលវ័យក្មេងមួយចំនួនក្នុងប្រទេសកម្ពុជា ដែលត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងកម្មវិធីគំនិតផ្ដួចផ្ដើមអ្នកដឹកនាំវ័យក្មេងក្នុងតំបន់អាស៊ីអាគ្នេយ៍ឬហៅកាត់ថា YSEALI របស់ក្រសួងការបរទេសអាមេរិក បានលើកឡើងថា សហគមន៍មូលដ្ឋានក្នុងសហរដ្ឋអាមេរិក មានសិទ្ធិអំណាចខ្លាំងក្នុងការតស៊ូមតិជាមួយរដ្ឋាភិបាល។ លោក សាយ មុន្នី បានសម្ភាសលោក សរ ម៉ូរី អនុប្រធានបណ្ដាញយុវជនកម្ពុជា នៅពេលដែលលោកបានធ្វើដំណើរមកកាន់រដ្ឋធានីវ៉ាស៊ីនតោន កាលពីចុងខែឩសភា បន្ទាប់ពីលោកបានចូលរួមកម្មវិធីសិក្សារយៈពេល៥សប្ដាហ៍នៅក្នុងទីក្រុង Billings រដ្ឋ Montana សហរដ្ឋអាមេរិក។ សូមស្ដាប់កិច្ចសម្ភាសន៍នេះដូចតទៅ៖