បទសម្ភាសន៍៖ មន្ត្រីគណបក្សសង្គ្រោះជាតិថាមិនចង់ឃើញស.រ.អាដាក់ទណ្ឌកម្មលើកម្ពុជា តែចង់ ឃើញរដ្ឋាភិបាលកែជំហរ
គណៈកម្មការសភាអាមេរិកបានបោះឆ្នោតអនុម័តសេចក្តីស្នើច្បាប់ដាក់ទណ្ឌកម្មលើ មេដឹកនាំកម្ពុជាកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ លោក សុខ ខេមរា បានជួប សម្ភាសន៍តាមទូរស័ព្ទបន្ទាប់ពីមានការអនុម័តសេចក្តីស្នើច្បាប់នោះ ជាមួយកញ្ញា កឹម មនោវិទ្យា កូនស្រីរបស់លោក កឹម សុខា និងជាអនុប្រធានកិច្ចការសាធារណៈនៃ គណបក្សសង្គ្រោះជាតិ អំពីប្រតិកម្មរបស់កញ្ញា ក្រោយពេលដែលកញ្ញានិងមន្ត្រីគណ បក្សសង្គ្រោះជាតិដ៏ទៃទៀត បានបញ្ចុះបញ្ចូលស.រ.អាឲ្យមានការដាក់សម្ពាធលើ រដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យមានការកែប្រែជំហររឿងប្រជាធិបតេយ្យ។