បទសម្ភាសន៍ VOA៖ គណបក្សសង្គ្រោះជាតិនៅអាមេរិកថាបានបង្រួបបង្រួមសាខាបក្សចំនួន៥០ជាផ្លូវការ
ក្រុមមន្ត្រីគណបក្សសង្គ្រោះជាតិនៅឯនាយសមុទ្រ បានជួបប្រជុំគ្នាក្នុងមហាសន្និបាត រយៈពេលមួយថ្ងៃ នៅថ្ងៃសៅរ៍ ទី១២ ខែឧសភាកន្លងទៅ ដើម្បីដាក់បញ្ចូលគ្នាជាផ្លូវការ និងបង្កើតជារចនាសម្ព័ន្ធមួយ មុនពេលបោះឆ្នោតជាតិខែកក្កដាខាងមុខ ទោះជាគេមើលឃើញពីក្តីសង្ឃឹមតិចតួចដែលថា គណបក្សនេះអាចរស់ឡើងវិញ និងអាចចូលរួមក្នុងការបោះឆ្នោតខាងមុខក៏ដោយ។ លោក សុខ ខេមរា នៃ VOA បានធ្វើកិច្ចសម្ភាសន៍តាមទូរស័ព្ទជាមួយ លោក អ៊ុង រិទ្ធី ជាប្រធាន និង លោក ជា គឹមលី ជាអនុប្រធានសាខាគណបក្សសង្គ្រោះជាតិនៅសហរដ្ឋអាមេរិក ហៅថា CNRPA កាលពីថ្ងៃច័ន្ទ អំពីលទ្ធផលដែលសាខាគណបក្សនេះសម្រេចបាន បន្ទាប់ពីមហាសន្និបាតបានបញ្ចប់។ សូមស្តាប់បទសម្ភាសន៍ទាំងស្រុងនេះដូចតទៅ៕