បទសម្ភាសន៍ VOA៖ ៦ឆ្នាំមកហើយ ក្រុមគ្រួសារសពលោក ឈុត វុទ្ធី នៅតែស្វះស្វែងរកនិងទន្ទឹងយុត្តិធម៌
ថ្ងៃនេះ គឺជាថ្ងៃគម្រប់ខួបលើកទី៦នៃការបាញ់សម្លាប់សកម្មជនបរិស្ថានដ៏ល្បីល្បាញម្នាក់របស់កម្ពុជា គឺលោក ឈុត វុទ្ធី។ ទោះបីជាអាជ្ញាធរកម្ពុជាអះអាងថា សំណុំរឿងក្តីពាក់ព័ន្ធនឹងសកម្មជនបរិស្ថានរូបនេះ បានចប់សព្វគ្រប់ទៅហើយ ក៏ដោយ ក៏ក្រុមគ្រួសារសពលោក ឈុត វុទ្ធី នៅតែមិនទទួលស្គាល់ការស៊ើបអង្កេតរបស់រដ្ឋាភិបាល និងនៅតែស្វះស្វែងរកការពិតនៃការបាញ់សម្លាប់នេះ ដែលបានកើតឡើងនៅក្នុងព្រៃនៃខេត្តកោះកុងកាលពី៦ឆ្នាំមុននោះ។ លោក សាយ មុន្នីនៃ VOA បានសម្ភាសន៍កូនប្រុសបង្កើតរបស់លោក ឈុត វុទ្ធី គឺលោក ឆឺយ ឧត្តមរស្មី ដែលកំពុងស្ថិតនៅទីក្រុង Stockton នៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក អំពីការរំឭកខួបលើកទី៦នៃការស្លាប់របស់លោក ឈុត វុទ្ធី និងការស្វះស្វែងរកយុត្តិធម៌សម្រាប់លោក និងក្រុមគ្រួសារ៕