បទសម្ភាសន៍VOA៖ អ្នកគាំទ្របក្សសង្គ្រោះជាតិនៅបារាំងរក្សាក្តីសង្ឃឹមក្នុងការដោះស្រាយវិបត្តិនយោបាយ
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅប្រទេសបារាំងនៅតែរក្សាក្តីសង្ឃឹមថា វិបត្តិនយោបាយនឹងអាចដោះស្រាយបាន ហើយអតីតគណបក្សប្រឆាំងមួយនេះ អាចនឹងចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនៅពេលខាងមុខដោយពួកគេយល់ថា ការចូលរួមរបស់ប្រទេសជប៉ុននិងឥណ្ឌូនេស៊ីជាមួយនឹងបស្ចិមប្រទេសក្នុងការដោះស្រាយបញ្ហាកម្ពុជានឹងបានសម្រេច។ លោក ម៉ែន គឹមសេងនៃ VOA បានសម្ភាសតាមទូរស័ព្ទជាមួយនឹងលោក លិម ស្រេង អនុប្រធានទីមួយនៃគណបក្សសង្គ្រោះជាតិប្រចាំប្រទេសបារាំង លោក ព្រំ រដ្ឋអគ្គលេខាធិការគណបក្ស និងលោក សេង សូរ៉ណ សមាជិកគណៈអចិន្ត្រៃយ៍ដែលបានធ្វើឡើងក្រោយពីមហាមីទ្ទិងមួយកាលពីថ្ងៃសៅរ៍កន្លងមកនេះនៅទីក្រុងប៉ារីសប្រទេសបារាំង ហើយលោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ និងលោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិបានប្រាប់ពួកគេពីការវិវត្តន៍នយោបាយចុងក្រោយ៕