បទសម្ភាសន៍ VOA៖ មេបក្សប្រឆាំងនៅអាមេរិកថា អាចនឹងមានមហាបាតុកម្មបើលោក ហ៊ុន សែន មិនឲ្យបក្សជំទាស់ចូលរួមការបោះឆ្នោតជាតិ
គណបក្សសង្គ្រោះជាតិកំពុងបន្តយុទ្ធនាការរបស់ខ្លួននៅក្រៅប្រទេសក្នុងក្តីរំពឹងថា នឹងបានចូលរួមការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅខែកក្កដាឆ្នាំ២០១៨ ទោះជា គណបក្សគ្រប់គ្រងប្រទេសបានអះអាងម្តងហើយម្តងទៀតថា នឹងមិនអាចទៅរួចក្តី។ លោកថា មហាបាតុកម្មមួយនៅក្រៅប្រទេស នឹងអាចកើតឡើងទៀតបើលោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន មិនអនុញ្ញាតឲ្យបក្សជំទាស់ចូលរួមប្រកួតប្រជែងការបោះឆ្នោតជាតិនៅខែកក្កដាខាងមុខ។ គណបក្សជំទាស់បានតស៊ូមតិលើឆាកអន្តរជាតិ ដើម្បីសុំឲ្យមានការគាំទ្រការបោះឆ្នោតដោយសេរី និងយុត្តិធម៌ត្រឹមត្រូវ ហើយគណបក្សជំទាស់ដែលត្រូវរំលាយនោះ បានចូលរួមប្រកួតប្រជែងនាពេលខាងមុខ។ លោក អ៊ួង រិទ្ធី ប្រធានសាខាគណបក្សសង្គ្រោះជាតិក្នុងសហរដ្ឋអាមេរិក បានអញ្ជើញមកដល់ក្នុងបន្ទប់ផ្សាយរបស់ VOA ក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃពុធ ទី១៨ ខែមេសាឆ្នាំ ២០១៨ ហើយបានផ្តល់កិច្ចសម្ភាសន៍ដោយផ្ទាល់ជាមួយលោកសុខ ខេមរា នៃ VOA៕