កុមារពិការកាន់តែច្រើនចូលលេងកីឡាជិះស្គីវាយកូនគោលលើទឹកកក
កីឡាជិះស្គីវាយកូនគោលលើទឹកកក ហៅថា Sled Hockey ឬ ឈ្មោះជាទូទៅត្រូវបានគេស្គាល់ថា ជា Sledge Hockey នោះ អាចនឹងក្លាយជាកីឡាដ៏មានប្រជាប្រិយភាពមួយ។ កីឡាសម្រាប់ជនពិការនេះ កាន់តែមានប្រជាប្រិយភាពនៅក្នុងសហរដ្ឋអាមេរិក ជាពិសេសក្នុងទីក្រុងញូយ៉ក ទីដែលមនុស្សវ័យក្មេងមួយក្រុម បានជួបជុំគ្នានៅលើសង្វៀនផ្ទាំងទឹកកកដើម្បីលេងកីឡានេះ។ ថ្វីបើ ពួកគេមិនមានកាយសម្បទាគ្រប់គ្រាន់ក៏ដោយ ក៏ពួកគេ អាចរំអិលលើទឹកកក ពួកគេអាចប្រជែងគ្នា និងវាយកូនគោលចូលទីបាន។ អ្នកយកព័ត៌មានរបស់ VOA អ្នកនាង Tina Trinh និងលោក Ye Yaun រាយការណ៍អំពីរឿងនេះ ពីទីក្រុងញូយ៉ក។ អ្នកស្រី ស៊ូ ពេជ្រចិន្តា ជូនសេចក្តីប្រែសម្រួល៕