បទសម្ភាសន៍VOA៖ នយោបាយផ្ដល់ជំនួយរបស់ចិនទៅកាន់វៀតណាម និងកម្ពុជា
លោកបណ្ឌិត ផាត់ កុសល ដែលជាសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយនៃមហាវិទ្យាល័យ Brooklyn របស់សាកលវិទ្យាល័យ City University of New York សហរដ្ឋអាមេរិក ត្រូវបានគេជ្រើសរើសឲ្យមកធ្វើបទបង្ហាញពីការសិក្សាស្រាវជ្រាវរបស់លោក នៅឯសន្និសីទស្ដីពីការសិក្សាតំបន់អាស៊ី ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ សន្និសីទនេះ ជាកន្លែងដែលអ្នកជំនាញពហុវិស័យ និងអ្នកចូលរួមជាង៣.០០០នាក់មកជួបជុំគ្នា។ សមាគមការសិក្សាតំបន់អាស៊ី ឬ Association of Asian Studies បានរៀបចំសន្និសីទនេះឡើង ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨។ លោក ចាប ចិត្រា នៃ VOA បានសម្ភាសលោកបណ្ឌិត ផាត់ កុសល នៅឯសណ្ឋាគារ Marriott Wardman Park បន្ទាប់ពីបទបង្ហាញរបស់លោក ដែលស្តីអំពី នយោបាយផ្ដល់ជំនួយរបស់ប្រទេសចិនទៅកាន់ប្រទេសវៀតណាមនិងប្រទេសកម្ពុជា៕