បទសម្ភាសន៍VOA៖ សហគមន៍ខ្មែរនៅអឺរ៉ុបបង្កើនការទាមទារ ខណៈគ.ជ.បត្រៀមចុះឈ្មោះបក្សនយោបាយ
សហគមន៍ខ្មែរនៅអឺរ៉ុបគ្រោងនឹងជួបជុំគ្នានៅខែមេសាខាងមុខ ដើម្បីបង្កើនការតវ៉ាគាំទ្រដល់គណបក្សសង្គ្រោះជាតិ និងស្នើសុំអន្តរាគមន៍ពីប្រទេសបារាំងក្នុងពេលដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រកាសឱ្យគណបក្សនយោបាយនានាចុះឈ្មោះនៅចុងខែក្រោយដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត។ តំណាងសហគមន៍ខ្មែរនៅអឺរ៉ុប គឺលោកថៃ មករាបានបញ្ជាក់ប្រាប់លោក ម៉ែន គឹមសេង នៃ VOAក្នុងបទសម្ភាសន៍ថា ការព្រងើយកន្តើយនឹងការអំពាវនាវចុងក្រោយរបស់សហគមន៍អន្តរជាតិ ដែលបានធ្វើឡើងកាលពីថ្ងៃទី២១មីនា នឹងផ្តល់ផលអវិជ្ជមានដល់រដ្ឋាភិបាលដែលកើតឡើងក្រោយការបោះឆ្នោតខាងមុខ៕