រូបវិទូលោក Stephen Hawking ទទួលមរណភាពក្នុងវ័យ៧៦ឆ្នាំ
ការបង្ហាញពីសេចក្ដីដឹងគុណបន្តកើតឡើងសម្រាប់រូបវិទូ លោក Stephen Hawking ដែលលោកត្រូវបានគេកោតសរសើរថា ជាអ្នកវិទ្យាសាស្ត្រម្នាក់ក្នុងចំណោមអ្នកវិទ្យាសាស្ត្រដ៏គួរឲ្យគោរពស្ងប់ស្ញែងនិងល្បីបំផុតក្នុងប្រវត្តិសាស្ត្រសម័យថ្មី។ មុនពេលមានការរកឃើញរបស់លោក Hawking អ្នកវិទ្យាសាស្ត្រទូទាំងពិភពលោកធ្លាប់ជឿថា គ្មានអ្វីសូម្បីតែពន្លឺអាចលេចចេញពីរន្ធខ្មៅក្នុងអវកាស ឬBlack Holesបានទេ។ លោក Hawking បានទទួលមរណភាពកាលពីថ្ងៃពុធ ទី១៤ ខែមីនា ក្នុងវ័យ ៧៦ឆ្នាំ នៅឯទីក្រុង Cambridge ប្រទេសអង់គ្លេស។ លោក Arash Arabasadi នៃ VOA រាយការណ៍អំពីរឿងនេះ។ លោក ចាប ចិត្រា ជូនសេចក្ដីប្រែសម្រួល៕